Press

ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន 

នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរគ្រី

នៅថ្ងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន​ ដែលបង្កើតឡើងក្រោមការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ក្នុងគម្រោង ផ្តល់ផលរហ័ស​ ត្រូវបានសម្ពោធអោយដំណើរការ​នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរគ្រី។

ពិធីនេះមានការអញ្ជើញចូលរួមពី សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលជាសម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ​​និងជាសាកលវិទ្យាធិការនៃ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរគ្រី​ ក៏ដូចជាវត្តមានដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា ប៊យធ្លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា​ ព្រះថេរានុត្ថេរៈ ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ និងនិស្សិត ជាច្រើនអង្គ នាក់។

នៅក្នុងសុន្ទរកថារបស់លោក ឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានគូសបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាននេះ ឆ្លុះ​បញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ឥណ្ឌា ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា និងពង្រឹងចំណងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ទៀតថា ព្រះពុទ្ធសាសនា អស់រយៈពេលជាច្រើនសតវត្សមកហើយ បានបម្រើជាស្ពានតភ្ជាប់ចិត្តគំនិត និងវប្បធម៌រវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា ដែលធ្វើឱ្យការសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងសាកលវិទ្យាល័យពុទ្ធសាសនា​មួយ មានអត្ថន័យពិសេស។ លោកបានបន្តទៀតថា មជ្ឈមណ្ឌលនេះនឹងផ្តល់ជូនជំនាញឌីជីថលសំខាន់ៗ ដល់ព្រះសង្ឃ គ្រូបង្រៀន និងនិស្សិត​ ដើម្បីពង្រីកលទ្ធភាពទទួលបានធនធានសិក្សាសកល និងគាំទ្រដល់ការធ្វើសមាហរណកម្មចំណេះ ជាមួយនឹងបច្ចេកវិទ្យាទំនើប។

លោកឯកអគ្គរដ្ឋទូតក៏បានរំលឹកផងដែរថា ប្រទេសឥណ្ឌាធ្លាប់​បានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យានៅសាកលវិទ្យាល័យពុទ្ធសាសនាសីហមុនីរាជនៅភ្នំពេញ និង​បាត់ដំបង ព្រោះថា​មជ្ឈមណ្ឌល​សិក្សាឌីជីថលអាចជួយលើក កម្ពស់ការផ្តល់ចំណេះដឹង​​ផ្នែកបច្ចេក​វិទ្យា​នៅកម្ពុជាផងដែរ។

ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ប្រទេសឥណ្ឌាផ្តល់ជំនួយឥតសំណងដើម្បីអនុវត្តគម្រោងផលប៉ះពាល់រហ័សចំនួន ១០ គម្រោងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ផ្តោតលើវិស័យអាទិភាពដូចជា ការអប់រំ សុខភាព ការផ្តល់អំណាចដល់ស្ត្រី អនាម័យ និងកសិកម្ម។ រហូតមកដល់បច្ចុប្បន្ន ប្រទេសឥណ្ឌាបានផ្តល់ជំនួយឥតសំណងជាសរុប ចំនួន ៦៤ គម្រោង​នៅកម្ពុជា ដែលក្នុងនោះ ៤៧ គម្រោង​ត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈដែល ១៧ គម្រោងទៀត​​ស្ថិតក្នុងការអនុវត្ត។

Inauguration of the Information Technology Centre at Samdech Preah Mahasangharajah Bour Kry University

15 November 2025

On 15 November 2025, an Information Technology Centre was inaugurated at Samdech Preah Mahasangharajah Bour Kry University (SBKU) with the support of the Government of India under the Quick Impact Project (QIP) scheme of the Mekong–Ganga Cooperation (MGC).

The ceremony was attended by His Eminence Vong Aneta, Deputy Chief of Dhamma Yuttika Nikaya, Chief Monk of the Dhamma Yuttika Nikaya of Kandal Province and Rector of SBKU; His Excellency Sok Chenda Sophea, Deputy Prime Minister of the Kingdom of Cambodia; His Excellency Vanlalvawna Bawitlung, Ambassador of India to the Kingdom of Cambodia; Most Venerable Monks; distinguished guests; faculty members; and students.

In his remarks, Ambassador Vanlalvawna Bawitlung highlighted that the establishment of the IT Centre reflects India’s continued commitment to supporting Cambodia’s educational development and deepening the longstanding bonds of friendship between the two nations. He emphasized that Buddhism has, for centuries, served as a spiritual and cultural bridge between India and Cambodia, making the inauguration of a technology centre within a Buddhist university particularly meaningful. The Centre, he noted, will equip monks, teachers, and students with essential digital skills, broaden access to global learning resources, and support the integration of traditional knowledge with modern technology.

The Ambassador also recalled that India has previously supported the establishment of IT Centres at Preah Sihanoukraja Buddhist University in Phnom Penh, its Battambang branch, and at Preah Sihamoniraja Buddhist University, thereby building a growing network of digital learning hubs that promote technological empowerment and strengthen Buddhist scholarship in Cambodia.

Under the Mekong–Ganga Cooperation framework, India implements 10 Quick Impact Projects (QIPs) every year in Cambodia, supporting priority sectors such as education, health, women’s empowerment, sanitation, and agriculture. To date, India has sanctioned 64 QIPs in Cambodia, of which 47 have been successfully completed, while 17 are currently under implementation.

*****